
ការប្រកួតប្រជែងមួយឆ្នាំ
រវាងអាគារដើម្បីសន្សំសំចៃថាមពល!
ហេតុអ្វីត្រូវចូលរួម?
អត្ថប្រយោជន៍រួមមាន…
តើកម្មវិធីនេះដំណើរការយ៉ាងដូចម្តេច?
គោលគំនិតនៃកម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា (កបបក) មានលក្ខណៈសាមញ្ញ។ វាទាក់ទងទៅនឹងការសន្សំសំចៃថាមពលឱ្យបានជាអតិបរមាក្នុងរយៈពេល១ឆ្នាំ ដោយអនុវត្តនូវសកម្មភាពងាមានដូចជាសម្រួលការគ្រប់គ្រងអគារ និងការចូលរួមពីសំណាក់អ្នកប្រើប្រាស់អាគារ។
អ្នកចូលរួមការប្រកួតនេះតម្រូវឱ្យប្រកាសនូវការចំណាយប្រចាំខែទៅលើថាមពលអគ្គិសនីរបស់ពួកគេនៅលើគេហទំព័រ។ ការសន្សំសំចៃថាមពលគឺត្រូវបានគណនា និងវិភាគដោយប្រើរូបមន្ត IPMVP។ លទ្ធផលនៃការសន្សំសំចៃថាមពលនឹងត្រូវបែងចែកជាចំណាត់ថ្នាក់ប្រចាំខែទៅតាមប្រភេទនៃការប្រកួតប្រជែង។ បន្ទាប់ពីរយៈពេលមួយឆ្នាំ បេក្ខជននីមួយៗនឹងទទួលបានចំណាត់ថ្នាក់រួម និងរង្វាន់ផ្សេងៗគ្នា។ អ្នកឈ្នះក្នុងកម្មវិធីនឹងបានទទួលចំណាត់ថ្នាក់ប្រចាំខែតាមប្រភេទនៃការប្រកួតប្រជែង បន្ទាប់មកទៀតលទ្ធផលចុងក្រោយសម្រាប់អ្នកទទួលបានរង្វាន់ នឹងប្រកាសពេលបញ្ចប់ក្នុងការប្រកួត។
អាគារដែលចូលរួមប្រកួតប្រជែងនឹងទទួលបានមេដាយសម្រាប់ការចូលរួមសន្សំសំចៃថាមពល (ដោយមិនគិតពីចំណាត់ថ្នាក់) ។
កម្មវិធីកបបក នឹងយកចិត្តទុកដាក់ក្នុងការបង្ហាញ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណៈជនពីការប្រកួតប្រជែង និងសមាសភាពបេក្ខជន និងអគារដែលចូលរួមប្រកួតប្រជែង។
តើនរណាអាចចូលរួបាន?
ការប្រកួតនេះគឺស្វាគមន៍ការចូលរួមពីអគារពាណិជ្ជកម្មគ្រប់វិស័យ និងគ្រប់ទំហំ។ អគារទាំងនោះរួមមាន អគារសម្រាប់ផ្នែកបដិសណ្ឋារកិច្ច អគារសម្រាប់ការិយាល័យ អគារសម្រាប់ផ្តល់សេវាកម្ម សាលារៀន អង្គការក្រៅរដ្ឋាភិបាល និងអគារសម្រាប់ស្ថាប័នរដ្ឋ។
មិនថាបេក្ខជនជាម្ចាស់អគារ អ្នកជួលអគារ ឬក៏ជាអ្នកគ្រប់គ្រងអគារនោះទេ ការប្រកួតប្រជែងនេះនឹងផ្ដល់ឱកាសដល់អ្នកចូលរួមទាំងអស់នូវវិធីសាស្ត្រដើម្បីសំរេចបាននូវការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពរបស់ខ្លួន!
ប្រភេទនៃការប្រកួត និងរង្វាន់
ចូលរួមប្រកួតប្រជែងជាមួយនឹងអាគារទាំងអស់ រួមទាំងអាគារដែលស្ថិតក្នុងផ្នែកផ្សេងនៃក្រុមហ៊ុនរបស់អ្នក។
ឈ្នះមេដាយ និងរង្វាន់ដោយផ្អែកលើការសន្សំថាមពលរបស់អ្នក៖

មេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ
អ្នកនឹងឈ្នះរង្វាន់ពិសេសបន្ថែមទៀត ប្រសិនបើអគាររបស់អ្នកសម្រេចបាននូវលទ្ធផលល្អៗដូចខាងក្រោម៖
នីតិវិធីនៃការចុះឈ្មោះ
ដើម្បីចុះឈ្មោះចូលរួមការប្រកួតសូមចូលទៅកាន់ទំព័រចុះឈ្មោះ។
ពាក្យសុំមានៈ
- បញ្ចូលពត៌មានលំអិតទំនាក់ទំនងរបស់ក្រុមហ៊ុនឬអង្គការដែលមានការប្តេជ្ញាចិត្តដែលព្យាយាមចុះឈ្មោះ (ក) អាគារ។
- បន្តការទូទាត់ដើម្បីបង់ថ្លៃចុះឈ្មោះ
- ចុះឈ្មោះអគារបេក្ខជន!