ការចុះឈ្មោះ
បេក្ខជនអាចចុះឈ្មោះគ្រប់ប្រភេទអគារទាំងសាធារណៈ និងឯកជន ដើម្បីប្រកួតប្រជែងដែលមានរយៈពេល១ឆ្នាំ ដោយរួមកម្មវិធីសមញ្ញនិងរីករាយដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលរបស់ពួកគេ។ ការបំផុសគំនិតនេះគឺកើតឡើងពីកម្មវិធី CUBE 2020 ដែលបង្កើតឡើងនៅប្រទេសបារាំងរយៈ៥ប្រាំរួចមកហើយ។ កម្មវិធីនោះបានផ្តល់ការណែនាំពេញមួយឆ្នាំ ទាក់ទងនឹងការប្រើប្រាស់ថាមពល ជាមួយនឹងសកម្មភាពប្រចាំខែ ហើយផ្តល់អនុសាសន៍ផ្សេងៗ ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលដោយជោគជ័យ។
ដើម្បីឈ្នះក្នុងការប្រកួតប្រជែងនេះ ម្ចាស់អគារនីមួយៗត្រូវចូលរួមស្វែងរកដំណោះបច្ចេកទេស ក្នុងការប្រើប្រាស់ថាមពល ចូលរួមសហការ និងជាពិសេសមានគំនិតច្នៃប្រឌិតក្នុងដំណោះស្រាយថាមពល។
ឯកសារជំនួយឧបត្ថម្ត
អ្នកចូលរួមទាំងអស់នឹងត្រូវបានទទួលបានការគាំទ្រនៅក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការប្រើប្រាស់ថាមពលរបស់ពួកគេ៖
- ឯកសារជំនួយអ្នកចូលរួម៖ មគ្គុទេសក៍បច្ចេកទេស មធ្យោបា
- វគ្គបណ្តុះបណ្តាលបច្ចេកទេសចំនួន ២ វគ្គដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុ
- សិក្ខាសាលាសម្រាប់អ្នកចូលរួមប្រកួតប្រជែងអាគារ
- ការណែនាំដោយផ្ទាល់ (មួយទល់មួយ)
- ព្រឹត្តិការណ៍បើក និងបិទការប្រកួត៖ ឱកាសសម្រាប់អ្នកចូលរួមដើម្បីឱ្យមានការរីកចម្រើន ហើយត្រូវបានគេទទួ
- ការគាំទ្រ និងការទំនាក់ទំនងនៅលើប្រព័ន្ធផ្សព្វផ្សា
តម្លៃចូលរួមក្នុងការប្រកួត
ទំហំប្រភេទ(អគារ) (ការប្រើប្រាស់អគ្គិសនីក្នុងមួយឆ្នាំ) | អគារទោល | បណ្តុំអគារ |
---|---|---|
អាគារតូច (តិចជាង ១០.០០០ ដុល្លារ) | ៨០០ ដុល្លារ | តម្លៃចុះឈ្មោះ ២.៥០០ ដុល្លារ +៤០០ដុល្លារ/អគារ |
អាគារមធ្យម (រវាង ១០.០០០ ទៅ ២០.០០០ ដុល្លារ) | ១.៥០០ ដុល្លារ | តម្លៃចុះឈ្មោះ ២.៥០០ ដុល្លារ + ៦០០ ដុល្លារ/ អគារ |
អាគារធំ (ច្រើនជាង២០.០០០ ដុល្លារ) | ២.២០០ ដុល្លារ | តម្លៃចុះឈ្មោះ ២.៥០០ ដុល្លារ + ៨០០ ដុល្លារ/ អគារ |
ចង់បង្កើនឱកាសដើម្បីឈ្នះ?
កម្មវិធីនឹងផ្តល់ជូនការណែនាំបន្ថែមទៀតស្របតាមតម្រូវការរបស់អ្នក
ឯកសារជំនួយ(CSR)
តើអ្នកចង់បង្ហាញពីការចូលរួមរបស់អ្នកក្នុងការប្រកួត នៅក្នុងផ្នែកគោលនយោបាយ CSR និង PR របស់អ្នកដែរឬទេ?
យើងផ្តល់ជូន៖
- ការគាំទ្រដល់យុទ្ធសាស្រ្តទំនាក់ទំនងខាងក្នុងនិងខាងក្រៅអាជីវកម្មរបស់អ្នក
- ផ្តល់កូនសៀវភៅ ណែនាំបន្ថែមពី CSR
ឯកសារជំនួយបណ្តាញអគារ
អ្នកកំពុងចុះឈ្មោះអគារជាច្រើន?
យើងផ្តល់ជូន៖
- ជួយដល់ការរៀបចំការប្រកួតប្រជែងរវាងសាខារបស់អ្នកជាមួយសាខាដទៃ
- ការបង្កើតផ្ទាំងព័ត៌មាន ដើម្បីបង្កើតមូលដ្ឋានគ្រឹះនៃការប្រើប្រាស់
ជំនួយពីអ្នករៀបចំកម្មវិធី
តើអ្នកចង់បានជំនួយដែលជាតម្រូវការពិតប្រាកដរបស់អ្នកដែរឬទេ?
យើងអាចផ្តល់ជូន៖
- វគ្គបណ្តុះបណ្តាលបន្ថែម
- យុទ្ធសាស្ត្រសន្សំថាមពល
- ការដាក់បញ្ចូលប្រព័ន្ធ EMS របស់អ្នកនៅក្នុងការប្រកួត
- និងការផ្តល់ជូនជាច្រើនទៀត…
ទាក់ទងមកកាន់កម្មវិធីដើម្បីទទួលបានពត៌មាន តម្លៃ និងជំនួយផ្សេងៗបន្ថែមទៀត!