ដៃគូរបស់យើង
អ្នករៀបចំ

ITC
វិទ្យសា្ថនបច្ចេកវិទ្យាកម្ពុជាបង្កើតឡើងនៅឆ្នាំ១៩៦៤។ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជាស្ថាប័នអប់រំជាន់ខ្ពស់មួយនៅប្រទេសកម្ពុជា។
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ផ្តល់ជូននូវកម្មវិធីអប់រំ និងការស្រាវជ្រាវយ៉ាងពេញលេញនៅក្នុងជំនាញវិស្វកម្ម និងគាំទ្រដល់ការស្រាវជ្រាវតាមផ្នែកនានាដែលរួមមាន ការគ្រប់គ្រងទីប្រជុំជន ទឹក សំណល់ វារីអគ្គិសនី ប្រព័ន្ធធារាសាស្ត្រ សុវត្ថិភាពចំណីអាហារ គុណភាពខ្យល់ ប្រភពថាមពលថ្មី នគរូបនីយកម្ម មនុស្សយន្ត និងព័ត៌មាន និងបច្ចេកវិទ្យាគមនាគមន៍។

Sevea
ក្រុមហ៊ុនសិវែ ជាក្រុមហ៊ុនទីប្រឹក្សាឯករាជ្យ ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា ផ្តល់សេវាកម្មគាំទ្រជាយុទ្ធសាស្ត្រ និងប្រតិបត្តិការដល់អាជីវកម្ម អង្គការ និងរដ្ឋាភិបាលដែលកំពុងស្វែងរកវិធីសាស្រ្តប្រកបដោយប្រសិទ្ធភាពក្នុងការលើកកម្ពស់វិស័យថាមពលស្អាត វិស័យទឹកស្អាត និងការអភិវឌ្ឍន៍ជនបទនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នានា។
ដៃគូ

IFPEB
វិទ្យាស្ថានបារាំងសម្រាប់ការអនុវត្តការស្ថាបនាអគារ (Ifpeb) គឺជាសម្ព័ន្ធភាពរវាងសហគ្រាសសេដ្ឋកិច្ចសកម្ម ដែលប្តេជ្ញាប្រើប្រាស់ចំណេះដឹង ដើម្បីអនុវត្តមធ្យោបាយសម្រាប់ការផ្លាស់ប្តូរ ការប្រើប្រាស់ថាមពល និងថែរក្សាបរិស្ថានប្រកបដោយមហិច្ឆតា និងប្រសិទ្ធភាពសម្រាប់អចលនទ្រព្យនិងសំណង់ដែលសមស្របនឹងទីផ្សារ។ វិទ្យាស្ថាន Ifpeb គឺជាអ្នកបង្កើត និងជាអ្នករៀបចំការប្រកួតប្រជែងការប្រើប្រាស់ និងប្រសិទ្ធភាពថាមពលនៃអគារ ក្នុងកម្មវិធី CUBE 2020 ដែលមាននៅក្នុងការបោះពុម្ពលើកទី ៥ របស់ខ្លួន។

Schneider Electric
Schneider Electric is a French multination corporation specializing in electrical equipment, energy management, automation as well as IOT. Schneider’s Cambodian branch was established in 2014. The company is dedicated to provide energy and automation digital solutions for efficiency and sustainability. Schneider Cambodia support and constantly engage with CSR activities to build local capacity and green energy initiative.

CCCA
គម្រោងនេះ ត្រូវបានគាំទ្រដោយក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមការគ្រប់គ្រងដោយកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា។

EnergyLab

EuroCham
