វិន័យក្នុងការប្រកួតប្រជែង

ទំនាក់ទំនងជាមួយបេក្ខជន

អគារដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធី ​កបបក គឺតម្រូវឱ្យក្រុមហ៊ុនឬអង្គភាពដែលពាក់ព័ន្ធផ្តល់សិទ្ធិដល់កម្មវិធី កបបក ដើម្បីប្រើប្រាស់ឈ្មោះ និងរូបសញ្ញារបស់ខ្លួន (“ សញ្ញាប្លែកៗ”) និងព័ត៍មានចំនួនអគារដែលនឹងចូលរួមក្នុងការប្រកួតប្រជែងក្នុង គេហទំព័រកបបក ព្រឹត្តិប័ត្រព័ត៌មាន ឬព្រឹត្តិការណ៍នានាដែលចាប់ផ្តើម និងបញ្ចប់ការប្រកួតដោយមិនគិតតម្លៃ។ អ្នកតំណាងអាចចុះហត្ថលេខា រួមជាមួយបេក្ខជនទាំងអស់ដែលនឹងចូលរួមក្នុងការប្រកួត។

ភាពស្មោះត្រង់ក្នុងការរាយការណ៍

បេក្ខជនប្តេជ្ញាចិត្តថានឹងមានភាពស្មោះត្រង់ចំពោះការរាយការណ៍។ បេក្ខជនត្រូវផ្ញើរបាយការណ៍ទិន្នន័យ តាមសំណើរបស់អ្នករៀបចំកម្មវិធី។ បេក្ខជនដែលឈ្នះនៅក្នុងប្រភេទនីមួយៗ នឹងត្រូវបានធ្វើសវនកម្មដោយអង្គភាពប្រកួតប្រជែងលើទិន្នន័យទាំងមូលដែលនឹងត្រូវបានប្រកាស។

ទិន្នន័យប្រើប្រាស់ថាមពល

ទិន្នន័យដែលពិពណ៌នាៗអំពីទីតាំងនិងការប្រើប្រាស់ថាមពលដែលបានរកឃើញសម្រាប់ការប្រកួតប្រជែង  នឹងមិនត្រូវបានបង្ហាញជាសាធារណៈទេ លើកលែងតែអ្នកឈ្នះបីនាក់នៅក្នុងប្រភេទនីមួយៗនៃការប្រកួត។ ក្នុងកំឡុងពេលផ្សព្វផ្សាយចំណាត់ថ្នាក់ប្រចាំខែ មានតែឈ្មោះបេក្ខជនកំពូលទាំង ១០ ក្នុងចំណាត់ថ្នាក់ទូទៅ និងបេក្ខជនកំពូលទាំងបីក្នុងប្រភេទនីមួយៗដែលនឹងត្រូវបានផ្សព្វផ្សាយជាសាធារណៈ។

អ្នកចូលរួមផ្តល់សិទ្ធិក្នុងការប្រើប្រាស់ព័ត៌មានថាមពលរបស់អគារផ្សេងៗ ប៉ុន្តែមិនត្រូវដាក់ឈ្នោះអគារ ឈ្មោះក្រុមហ៊ុន ឬឈ្មោះអង្គការ សម្រាប់ការប្រើប្រាស់ទិន្នន័យដែលត្រូវបានប្រមូលសម្រាប់សង្ខេបលទ្ធផលនៃការប្រកួតប្រជែងឡើយ។

ការដកបេក្ខភាពអគារចេញពីការប្រកួត

អាគារដែលចូលរួមការប្រកួតត្រូវបានដកសិទ្ធចេញប្រសិនបើបេក្ខជនឈប់រាយការណ៍ពីការប្រើប្រាស់ថាមពលរបស់ខ្លួនលើសពីបីខែ ឬប្រសិនបើមានភាពមិនប្រក្រតីណាមួយត្រូវបានរកឃើញនៅក្នុងរបាយការណ៍ ឬនៅពេលធ្វើសវនកម្មក្នុងរបាយការណ៍។