
កម្មវិធី កកបក គឺជាយុទ្ធនាការបង្កើនប្រសិទ្ធភាពថាមពលដោយចីរភាពក្នុងប្រទេសកម្ពុជា។ កម្មវិធី កបបក ត្រូវបានបង្កើតឡើងដោយកិច្ចសហប្រតិបត្តិការ រវាង IFPEB ដែលជាអ្នកបង្កើតកម្មវិធី CUBE វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងក្រុមហ៊ុនសិវែ។ ផ្អែកលើទម្រង់នៃការប្រកួតប្រជែងរបស់ IFPEB វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាមានតួរនាទីសំខាន់ក្នុងប្រព័ន្ធអប់រំកម្ពុជា និងវិស័យសាធារណៈ ហើយក្រុមហ៊ុនសិវែ មានឯកទេសក្នុងវិស័យអភិវឌ្ឍប្រកបដោយចីរភាព។ ជារួមគ្រប់ភាគីរួមគ្នាផ្តោតសំខាន់ទៅលើប្រសិទ្ធភាពថាមពលដែលជាស្នូលក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។
បទពិសោធន៍ជោគជ័យពីកម្មវិធីប្រកួតប្រជែងនៅប្រទេសបារាំង
ការប្រកួតប្រជែងនៅប្រទេសកម្ពុជាបានយកទម្រង់មកពីកម្មវិធី CUBE ដែលបានបង្កើតដោយ IFPEB
ដែលបានរៀបចំឡើងប្រាំឆ្នាំជាប់ៗគ្នានៅប្រទេសបារាំង និងប្រទេសផ្យេងៗនៅអឺរ៉ុប។
“ជោគជ័យនៃកម្មវិធីនេះ អាស្រ័យលើការរួមគ្នាធ្វើ និងការសហការយ៉ាងសកម្ម ហើយមានលក្ខណៈជាប្រកួតប្រជែងផង។ នៅក្នុងប្រទេសបារាំង និងបណ្តាប្រទេសនានាក្នុងទ្វីបអឺរ៉ុប មានជាង ៦៧០អាគារបានចូលរួម ហើយពួកគេអាចសន្សំសំចៃថាមពលអគ្គិសនីជាមធ្យមប្រមាណ ១២%ក្នុងមួយឆ្នាំ ក្នុងរយៈពេល៥ឆ្នាំ។ ជោគជ័យនេះ បានធ្វើឲ្យគម្រោង CUBE សម្រេចពង្រីកការអនុវត្តគោលការណ៍របស់ខ្លួនទៅបណ្តាប្រទេសនានា រួមមាន ប្រទេសកម្ពុជា ប្រេស៊ីល និងម៉ារ៉ុក”
លទ្ធផលសំខាន់ៗមួយចំនួន៖
អាគារបានចូលរួមប្រកួត
សន្សំថាមពលប្រចាំឆ្នាំជាមធ្យម ១២% (សន្សំបានខ្ពស់ជាងគេរហូតទៅដល់ ៥៧,៤%)
និយោជិកចំនួន ៣២០.០០០ នាក់បានយល់ដឹងបន្ថែមពីប្រសិទ្ធភាពថាមពល
បានកាត់បន្ថយឧស្ម័នកាបូនិកចំនួន ៧.៦៥៨តោន