
គោលការណ៍អនុវត្តន៍ គឺមានភាពងាយស្រួល
ហើយមានប្រសិទ្ធភាពលើការចំណាយ
កត្តាបីដែលកំណត់ការប្រើប្រាស់ថាមពលរបស់អាគារ។
គុណភាពនៃការសាងសង់អគារ
បច្ចេកទេសក្នុងការថែទាំអគារ
ការប្រើប្រាស់ថាមពលឱ្យបានត្រឹមត្រូវពីសំណាក់អ្នកប្រើប្រាស់អាគារ
កត្តាពីរដំបូងមានភាពងាយស្រួលក្នុងការដោះស្រាយដោយសារវាជាកត្តាបច្ចេកទេស។ ប៉ុន្តែកត្តាមនុស្សមានភាពលំបាកដោយទាមទារឱ្យមានការចូលរួមពីសំណាក់អ្នកប្រើប្រាស់អគារក្នុងការប្រើប្រាស់ថាមពលអគ្គិសនីប្រកបដោយប្រសិទ្ធភាព។
កាត់បន្ថយការចំណាយលើថាមពលរបស់អ្នក!
ចូលរួម
ការប្រកួតប្រជែងប្រសិទ្ធភាពថាមពលរយៈពេលមួយឆ្នាំ។
ការចូលរួមពីសំណាក់អ្នកប្រើប្រាស់អគារ
លើកទឹកចិត្តសមាជិកអ្នកប្រើប្រាស់អគារដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី ដោយវិធីសាស្រ្តសប្បាយៗ។
អត្ថប្រយោជន៍
ទទួលបានការចែករំលែកពីអ្នកឯកទេសរបស់យើងតាម រយៈមគ្គុទេសក៏បច្ចេកទេស សិក្ខាសាលា និងការប្រឹក្សាដោយផ្ទាល់។
តើអ្នកណាគួរចូលរួមការប្រកួតប្រជែងនេះ?
ការប្រកួតនេះស្វាគមន៍ការចូលរួមពីអគារមកពីគ្រប់ផ្នែក ទាំងផ្នែកសាធារណៈនិងឯកជន រួមមានការិយាល័យ អគារសម្រាប់ផ្តល់សេវាកម្ម និងអង្គការក្រៅរដ្ឋាភិបាលជាដើម។ អគារទាំងអស់នោះនឹងប្រកួតប្រជែងគ្នាដោយការចូលរួមក្នុងកម្មវិធីសប្បាយៗដែលមានរយៈពេលមួយឆ្នាំដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលរបស់ពួកគេ។